ទំព័រដើម

សមិទ្ធផលរបស់ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម

ក្របខណ្ឌគំនិតនៃការគ្រប់គ្រងសាលាមត្តេយ្យសិក្សាសហគមន៍នៅកម្ពុជា៖ ការសំយោគទ្រឹស្តីនិងឯកសារពាក់ព័ន្ធ

គឹម សេដ្ឋានី១,*  ហង់ជួន ណារ៉ុន  និង ហ៊ាត់ ប៊ុនហេ

ថ្នាក់ក្រោយឧត្តម វិទ្យាស្ថានជាតិអប់រំ ក្រសួងអប់រំ យុវជន និកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា

ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្រសួងអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា

*អ្នកនិពន្ធទទួលបន្ទុកឆ្លងឆ្លើយ៖ kim.sethany@nie.edu.kh

Sethany Kim1,*, Naron Hang Choun2, and Bunhe Harth3

1Graduate school, National Institute of Education, Ministry of Education, Youth and Sport, Phnom Penh, Cambodia

2Ministry of Education, Youth and Sport, Phnom Penh, Cambodia

3Kampong Spue Institute of Technology, Ministry of Education, Youth and Sport, Kampong Spue, Cambodia

*Corresponding author: kim.sethany@nie.edu.kh

DOI: https://doi.org/10.62219/cjes.2025311

ទទួលបានអត្ថបទ៖ ៥ ធ្នូ ២០២៤កែសម្រួល៖ ១០ មីនា ២០២៥យល់ព្រមឱ្យបោះពុម្ព៖ ២៦ មីនា ២០២៥
Received: 5 December 2024Revised: 10 March 2025Accepted: 26 March 2025
 ប្រទេសកម្ពុជាជាប្រទេសមួយដែលមានប្រព័ន្ធអប់រំ ចម្រុះ រួមមានមត្តេយ្យសិក្សា មត្តេយ្យសិក្សាសហគមន៍ បឋមសិក្សា មធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងឧត្តមសិក្សា។ ក្នុងនោះផងដែរមត្តេយ្យសិក្សាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះការអប់រំ ដើម្បីធានានូវការអប់រំប្រកបដោយបរិយាបន្នស្របតាម
គោលនយោបាយជាតិ   និងគោលនយោបាយរបស់ក្រសួងអប់រំ យុវជននិងកីឡា។ ដោយឡែកសេវាអប់រំមតេ្តយ្យសិក្សាសហគមន៍នៅមានបញ្ហាប្រឈមជាច្រើនដែលជាហេតុ ធ្វើឱ្យប្រព័ន្ធអប់រំមួយនេះអាចឆ្លើយតបមិនបានពេញលេញជាមួយគោនយោបាយជាតិ និងក្រសួងអប់រំយុវជននិងកីឡា។ ការសិក្សានេះមានគោលបំណង​សំយោគឯកសារពាក់ព័ន្ធនានាដើម្បីបង្កើតជាក្របខណ្ឌគំនិតសម្រាប់ការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ឱ្យមានប្រសិទ្ធិភាព និងការផ្តល់សេវាកម្មមត្តេយ្យសិក្សា
សហគមន៍ឱ្យមាននិរន្តភាព។ ដើម្បីបានក្របខណ្ឌគំនិតសមស្របសម្រាប់ការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ អ្នកស្រាវជ្រាវបានសិក្សាឯកសារនានាដែលពាក់ព័ន្ធរបស់ជាតិចំនួន ១៣ច្បាប់ និងបរទេសចំនួន ២២ច្បាប់ ចេញពីឯកសាររឹង និងទន់ដោយទទួលបានពីក្រសួងអប់រំ យុវជននិងកីឡា ក្រសួងមហាផ្ទៃ និងចេញពីវេសាយ google scholar។ ក្រោយពីបានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ហើយ អ្នកស្រាវជ្រាវបានវិភាគទិន្នន័យដោយប្រើប្រាស់ការវិភាគទិន្នន័យបែបគុណភាព(ការវិភាគខ្លឹមសារ)។ ជាលទ្ធផលផលអ្នកស្រាវជ្រាវទទួលបាននូវក្របខណ្ឌគំនិតសម្រាប់ការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ ដែលមានសមាសភាគចំនួន៤ហើយក្នុងសមាសភាគនីមួយៗមានសមាសភាគរងចំនួន៣ដូចៗគ្នាគឺ ស្វ័យភាព(គណៈកម្មការគ្រប់គ្រងសាលារៀន ការចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រងតាមសាលារៀន ភាពជាអ្នកដឹកនាំរបស់នាយក) រង្វាយតម្លៃ (កម្មវិធីអប់រំកុមារតូច និងសៀវភៅគ្រូ វិធីសាស្ត្ររៀននិងបង្រៀន ការផ្សព្វផ្សាយលទ្ធផលសិក្សា) គណនេយ្យភាព (ការបង្កើតផែនការកែលម្អសាលារៀន គណនេយ្យភាព ការកែលម្អបរិស្ថានសិក្សា) និងការយកចិត្តទុកដាក់ដល់គ្រូបង្រៀន (ការជ្រើសរើសបេក្ខជនដែលមានលក្ខណៈសម្បត្តិល្អ ប្រាក់បៀវត្សនិងការលើកទឹកចិត្ត ការបណ្តុះបណ្តាលគ្រូ)។ ​ផ្អែកលើលទ្ធផលខាងលើនេះគេអាចចង្អុលបង្ហាញថា ក្របខណ្ឌគំនិតសម្រាប់គ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ ជាតម្រូវការចាំបាច់សម្រាប់ផ្តល់ឱ្យសាលានូវស្វ័យភាព រង្វាយតម្លៃ គណនេយ្យភាព និងការយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន។ ការស្រាវជ្រាវបន្តគួរតែផ្តោតទៅលើការយកក្របខណ្ឌគំនិតដែលទទួលបានទៅបង្កើតជាកម្រងសំណួរ ដើម្បីស្ទាបស្ទង់រកមើលស្ថានភាពបច្ចប្បន្ននិងស្ថានភាពរំពឹងទុក ដើម្បីជាប្រយោជន៍សម្រាប់យកមកអភិវឌ្ឍជាផែនការយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍។
ពាក្យគន្លឹះ៖​​ ការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ ក្របខណ្ឌគំនិត ស្វ័យភាព គណនេយ្យភាព រង្វាយតម្លៃ ការយកចិត្តទុកដាក់លើគ្រូបង្រៀន
Cambodia is a country with a mixed multilevel education system, including preschool, community preschool, primary, junior high school, senior high school, and higher education. Preschool plays an important role in building the foundation of education to ensure a balanced education in line with national policies and the policies of the Ministry of Education, Youth and Sports (MoEYS). In particular, community preschool education services still face many challenges in making this education system fully responsive to national policies and MoEYS.  Therefore, this study will synthesize related literature to develop a conceptual framework for effective community preschool management and sustainable provision of community preschool services. To obtain a conceptual framework for community preschool management, the researchers studied related 13 national and 22 international literatures. These literatures obtained as hard copy from MoEYS and Ministry of Interior and softcopy of the literature obtained from Google Scholar website. After obtaining sufficient relevant literatures, the researchers analyzed the data using qualitative analysis (content analysis). As a result, researchers obtained a conceptual framework for community preschool management which consists of four factors, each factor consists of three components. They are autonomy (school management committee, community participation in school management, principal leadership), assessment (early childhood education programs and teacher books, learning and teaching methods, dissemination of learning results), accountability (making school improvement plans, accountability, improving the learning environment), and caring for teachers (recruiting qualified teachers, salaries and incentives, teacher training). Based on the above results, it can be pointed out that a conceptual framework for community preschool management is a priority need for providing schools with autonomy, evaluation, accountability, and caring for teachers. Future research should focus on questionnaire development based on the conceptual framework to survey current and desirable need for developing community preschool management strategies.
Keywords:  Community Preschool Management; Conceptual Framework; Autonomy; Accountability; Assessment; Attention to Teachers

Document Type: Review Article